សុខភាព៖ ស្លឹកផ្ទី


អត្ថប្រយោជន៍របស់ស្លឹកផ្ទី

បើទោះបីជា លោកអ្នក រស់នៅទីណាក៏ដោយ លោកអ្នក នៅតែអាចធ្វើការដាំដុះ បន្លែពណ៌បៃតងជាច្រើនបានផង ដែរ។ ទទួលទានបន្លែបៃតង អាចផ្តល់ឲ្យ រាល់គ្នា នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ។ អ្នកទាំងឡាយ ណា ដែលបានបរិភោគផ្លែឈើ និង បន្លែបានជាច្រើន គឺហាក់នឹងមានការកាត់បន្ថយ នូវកត្តា ប្រឈមនឹង ជំងឺរ៉ាំរ៉ៃ មួយចំនួនបាន។

រុក្ខជាតិផ្ទី ជាបន្លែស្លឹកដែលងាយស្រួលយកទៅចម្អិនជាអាហារបានច្រើនមុខ លោកអ្នកអាចយកស្លឹកផ្ទី ទៅចម្អិន ជាអាហារបានជាច្រើនមុខ ពីព្រោះវាមានរសជាតិស្រាលៗ វាងាយស៊ីគ្នា ជាមួយអាហារដទៃទៀត ដោយមិនបាត់ រសជាតិដើមរបស់ខ្លួន។

ស្លឹកផ្ទី អាចចម្អិនឆ្អិនបានលឿន និងផ្ដល់នូវសារធាតុចិញ្ចឹមបន្ថែម ទៅក្នុងអាហារយ៉ាងងាយស្រួល។ នៅក្នុងស្លឹក ផ្ទីបានផ្តល់នូវវីតាមីនយ៉ាងច្រើនដោយសារថាវាមានសារជាតិរ៉ែខ្ពស់និងសារជាតិហ្វូឡេត ដែលជួយឲ្យឈាមមាន កំហាប់ល្អ។ បន្ថែមពីនោះទៅទៀត វាជួយមិនឲ្យអស់កម្លាំងល្ហិតល្ហៃនិងជួយឲ្យលោកអ្នកមិនឲ្យមានអារម្មណ៍ចង់ ទទួលទាន បង្អែមឡើយ។

បរិមាណសារធាតុរ៉ែ៖ បរិមាណសារធាតុរ៉ែខ្ពស់របស់ស្លឹកផ្ទី គឺជាផ្នែកមួយនៃអ្វីដែលធ្វើអោយវាក្លាយជាជម្រើសអា ហារ ល្អប្រសើរសម្រាប់សុខភាពមនុស្ស។ ស្លឹកផ្ទីសម្បូរដោយសារធាតុម៉ាញេស្យូមខ្ពស់ដែលជំនួយដល់សុខភាព ឆ្អឹង សាច់ដុំនិងសរសៃប្រសាទ សារធាតុកាល់ស្យូមជំនួយដល់មុខងារសរសៃប្រសាទ ឆ្អឹងនិងធ្មេញ និងសារធាតុ ប៉ូតាស្យូម ជំនួយដល់ការរក្សាជាតិទឹកនៅក្នុងកោសិកា។

ស្លឹកផ្ទីគឺជាប្រភពដ៏ប្រសើរនៃជាតិដែក ជាសារធាតុរ៉ែដ៏សំខាន់ដែលទ្រទ្រង់មុខងារនៃកោសិកាឈាមក្រហម។ ទោះ បីជាយ៉ាងណា ជាតិដែកទទួលបានមកពីរុក្ខជាតិ គឺមិនងាយស្រូបយកបានដូចជាជាតិដែកពីសាច់សត្វនោះទេ។ ហេតុដូច្នេះ ដើម្បីទទួលបានជាតិដែកប្រសើរបំផុត ចូរទទួលទានផ្ទីជាមួយប្រភេទអាហារសម្បូរបរិមាណជីវជាតិ C ខ្ពស់ ដូចជាក្រូចពោធិ៍សាត់ និងប៉េងប៉ោះ។

បរិមាណជីវជាតិ៖ ស្លឹកផ្ទីសម្បូរដោយជីវជាតិសំខាន់ៗជាច្រើន។ ក្រៅពីការ៉ុតនិងជីវ៉ាន់ស៊ុយបារាំង ផ្ទីនេះគឺជា បន្លែសម្បូរដោយសារធាតុbeta caroteneដែលថ្លើមនិងពោះវៀនរបស់អ្នកបំប្លែងទៅជាជីវជាតិA។ ជីវជាតិ A ដែរ ជួយលើកម្ពស់ភ្នែកឲ្យមើលឃើញច្បាស់ពេលយប់ និងជំនួយដល់ការលូតលាស់កោសិកា និងជំនួយដល់សុខ ភាព។ ផ្ទីសម្បូរដោយបរិមាណអាស៊ីដ Folic ដែលជំនួយដល់ការបំប្លែងអាហារទៅជាថាមពល និងមានសារៈសំ ខាន់ សម្រាប់បង្កើតគ្រាប់ឈាម ។ ស្លឹកផ្ទៃមានផ្ទុកនូវបរិមាណជីវជាតិ C និងជីវជាតិ E ក្នុងកម្រិតល្មម ដែលជា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។

សារធាតុចិញ្ចឹមបន្ថែម ៖ ផ្ទីមានផ្ទុក ស្លឹកត្រចៀកបរិមាណសារធាតុ Lutein ខ្ពស់ ដែលជួយលើកកម្ពស់សុខភាពភ្នែក។ វា ផ្ទុកនូវសារធាតុប្រូតេអ៊ីនច្រើនជាងប្រភេទបន្លែដទៃទៀត ។ វាសម្បូរដោយជាតិសរសៃ Fiber ដែលជំនួយដល់ ការរំលាយអាហារជំនួយដល់ការកម្ចាត់ជាតិខ្លាញ់ពីរាងកាយជួយអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងជួយ កាត់បន្ថយកូឡេស្ដេរ៉ូលមិនល្អក្នុងរាងកាយ។ បរិមាណជាតិកូឡេស្ដេរ៉ូលមិនល្អនៅក្នុងរាងកាយច្រើនពេកអាច បណ្ដាលឲ្យកើតជំងឺបេះដូង។

ក្រុមអ្នកឯកទេសខាងចំណីអាហារក៏បានណែនាំថា ប្រភេទបន្លែផ្ទីនេះជួយឲ្យមានកម្លាំងកំហែង មិនងាយឆាប់ ហេវ ជាពិសេសនៅជួយប៉ូវសុខភាពរាងកាយទៀតផង។ ចាប់ផ្តើមហូបបន្លែពណ៌បៃតងពីពេលនេះទៅ ដើម្បី សុខភាពល្អរបស់លោកអ្នកចៀសវាងជំងឺតម្កាត់ផ្សេងៗ៕

ប្រភព៖ iknow

Post Comment