សុខភាព៖ តែក្រូចឆ្មា


អត្ថប្រយោជន៍តែក្រូចឆ្មា ចំពោះសុខភាព

ក្រូចឆ្មា ជាសារធាតុសម្លាប់មេរោគតាមបែបធម្មជាតិ។ តែជាភេសជ្ជៈមានប្រយោជន៍ចំពោះសុខភាពអាចញ៉ាំជំនួសទឹកសូដា និងកាហ្វេបាន។ បើ តែ និងក្រូចឆ្មា លាយចូលវិញបន្ថែមស្ករស បន្តិច (តែក្រូចឆ្មា) នោះរសជាតិភេសជ្ជៈមួយនេះ ពិតជាមានរសជាតិឆ្ងាញ់មិនធម្មតា ហើយជាពិសេសទៅទៀត តែក្រូចឆ្មា បានផ្ដល់គុណប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សុខភាពអ្នកញ៉ាំ មិនថា ស្មារតី ឬរាងកាយនោះឡើយ។ យុវវ័យមួយចំនួន មិនបានយល់ដឹងពីគុណប្រយោជន៍នៃភេសជ្ជៈនេះឡើយ ដោយគ្រាន់តែគិតថា ញ៉ាំដើម្បីឆ្ងាញ់តែមួយមុខតែប៉ុណ្ណោះ បន្ទាប់ពីទទួលទានអាហាររួច។

*គុណប្រយោជន៍របស់តែក្រូចឆ្មា
១. សំអាតជាតិពុលក្នុងឈាមជាតិពុលច្រើនក្នុងឈាមដែលកើតឡើងដោយសារការបរិភោគអាហារបន្លែសាច់មានគីមី និងស្រូបយកខ្យល់មិនបរិសុទ្ធ ធ្វើឲ្យរាងកាយយើងប្រឈមនឹងជំងឺផ្សេងៗជាច្រើន។ ក្រូចឆ្មា និងតែក្រូចឆ្មា មានសារធាតុសំអាតជាតិពុលក្នុងឈាមយើងបានមួយភាគធំដែលប្រការនេះជួយដល់យើងឲ្យមានសុខភាពល្អបរិបូណ៌ផងដែរ។

២. បង្កើនថាមពលបញ្ញាស្មារតីដោយសំអាតជាតិពុលក្នុងឈាម នោះតែក្រូចឆ្មាជួយផ្ដល់ថាមពលដល់រាងកាយនិងធ្វើឲ្យសតិអារម្មណ៍ភ្លឺស្វាងចែស។ បើសិនជាអ្នកមានអារម្មណ៍ឈឺក្បាល ក្ដៅស្អុះស្អាប់ ធុញថប់ សូមទទួលទានតែក្រូចឆ្មា (ថែមទឹកកក) មួយ ឬពីរកែវ នោះអ្នកមានអារម្មណ៍ថាស្រស់ស្រាយប្រកបដោយថាមភាពជាមិនខាន។

៣. ជំនួយដល់សុខភាពស្បែកយោងតាមលោកវេជ្ជបណ្ឌិត Andreas Moritz និងជាអ្នកនិពន្ធសៀវភៅ The Liver and Gallbladder Miracle Cleanse បានឱ្យដឹងថា ការសំអាតជាតិពុលចេញពីឈាម ឬរាងកាយ អាចជួយកាត់បន្ថយជំងឺមហារីកក្នុងរាងកាយយើងបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត គេហទំព័រសុខភាព Ayushveda.com បានសង្កត់ធ្ងន់ថា សារធាតុប្រឆាំងនឹងជាតិពុលមាននៅក្នុងតែក្រូចឆ្មា ក៏អាចកាត់បន្ថយឱកាសនៃជំងឺមហារីកស្បែកផងដែរ។

៤. ជំនួយការរំលាយអាហារបរិភោគតែក្រូចឆ្មា បន្ទាប់ពីអាហាររួច នឹងជួយដល់ក្រពះអ្នកក្នុងការរំលាយអាហារប្រកបដោយប្រសិទ្ធភាព។

៥. ការពារធ្មេញយោងតាមវិទ្យាស្ថាន Linus Pauling បានឱ្យដឹងថា កម្រិតសារជាតិហ្វ្ល័ររ៉ាយ (fluoride) ក្នុងតែអាចការពារធ្មេញមិនឱ្យមានប្រហោង ស្របពេលដែលទឹកក្រូចឆ្មា អាចជួយអញ្ចាញធ្មេញមិនឱ្យឈឺ និងចេញឈាម ព្រមទាំងរក្សាក្លិនមាត់មិនឱ្យស្អុយផងដែរ។

៦. កាត់បន្ថយទម្ងន់ការសិក្សាជាច្រើនរបស់វិទ្យាស្ថាន Linus Pauling បង្ហាញថាតែមួយចំនួនដូចជាតែបៃតង និងតែអ៊ូឡុង ជួយដល់ឱ្យស្រកទម្ងន់បាន។ បើបន្ថែមក្រូចឆ្មាទៅនឹងតែទៀត នោះកាន់តែមានប្រសិទ្ធភាពកាត់បន្ថយទម្ងន់។បញ្ជាក់ថា ប្រិយមិត្តអាចទទួលទានតែក្រូចឆ្មាក្ដៅអ៊ុនៗ ឬទឹកក្រូចឆ្មាទឹកកកក៏បាន៕

ប្រភព៖ Sabay

Post Comment