សុខភាព៖ ផ្លែម្នាស់
អត្ថប្រយោជន៍ផ្លែម្នាស់ ចំពោះសុខភាព
ផ្លែម្នាស់គឺជាផ្លែឈើដុះក្នុងតំបន់ត្រូពិចដ៏ពេញនិយមបំផុតនៅលើពិភពលោក។ វាមានរស់ជាតិផ្អែម, សម្បូរទឹក, និងឆ្ងាញ់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លែឈើផ្តល់ជាសុខភាព និងសម្បូរ ជីវជាតិបំផុត។ ដើម្បីចង់ដឹងអោយកាន់តែច្រើនអំពីវាទៀត ខាងក្រោមនេះជាត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនពីការញ៉ាំផ្លែម្នាស់។
១, ជាប្រភពនៃវីតាមីន និងជាតិរ៉ែជាច្រើនម្នាស់ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, វីតាមីន C, កាលស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏ជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិសរសៃ និងកាឡូរីដែរ។ អ្វីដែលជាគុណប្រយោជន៍ខ្ពស់ជាងគេរបស់វាគឺ វាមានជាតិខ្លាញ់ និងកូឡេស្ទើរ៉ុលទាប។ ជីវជាតិទាំងឡាយដែលវាមានសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់។
២, បង្ការការក្អក និងផ្តាសាយចាប់តាំងពីផ្លែម្នាស់សម្បូរវីតាមីន C មក វាអាចជួយសម្លាប់វីរ៉ុសដែលជាអ្នកបង្កអោយមានការក្អកនិង ផ្តាសាយបាន។ ទោះបីជានៅពេលអ្នកមានជំងឺនេះហើយក៏ដោយ ក៏ផ្លែម្នាស់អាចជួយអ្នកបានដែរ។ ផ្លែឈើប្រភេទនេះមានសារធាតុ Bromelain ដែលមានប្រសិទ្ធភាពក្នុងការបំបាត់អាការៈក្អក និងការកកស្លេះ។ ការញ៉ាំផ្លែម្នាស់ខណៈពេលដែលកំពុងតែញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យម្រាប់ព្យាបាលជំងឺក៏អាចជួយអោយអ្នកជាវិញកាន់តែឆាប់ដែរ។
៣, ពង្រឹងសុខភាពឆ្អឹងផ្លែម្នាស់ក៏ជាទីពេញនិយមមួយដែរព្រោះវាមានសមត្ថភាពក្នុងការសាងសង់ និងរក្សាអោយឆ្អឹងរឹងម៉ាំ។ នេះដោយសារតែវាផ្ទុកទៅដោយសារធាតុម៉ង់ហ្គាណែស ជាជាតិរ៉ែម្យ៉ាងដែលរាងកាយត្រូវការដើម្បីពង្រឹងដល់សុខភាពឆ្អឹង និងជាលិការតភ្ជាប់។ តាមពិត បើសិនជាអ្នកញ៉ាំទឹកផ្លែម្នាស់មួយពែង អ្នកអាចទទួលបានជាតិម៉ង់ហ្គាណែសចំនួន ៧៣ភាគរយនៃតម្លៃដែលរាងកាយត្រូវការរួចទៅហើយ។
៤, ធ្វើអោយអញ្ជាញធ្មេញមានសុខភាពល្អ អ្នកដែលតែងតែបារម្ភពីសុខភាពធ្មេញ ដែលពេលខ្លះ បរាជ័យក្នុងការថែរក្សាអញ្ជាញធ្មេញដែរនោះ ពេលនេះអ្នកអាចធ្វើបានហើយ។ បើសិនជាមនុស្សម្នាក់មានជំងឺអញ្ជាញធ្មេញ ធ្មេញរបស់ពួកគេនឹងអាចខូច ឬស្ថិតក្នុង អាការៈមិនល្អ ឬអាចបាក់ផងក៏មានដែរ។ ការញ៉ាំផ្លែម្នាស់នឹងជួយពង្រឹងសុខភាពអញ្ជាញធ្មេញរបស់អ្នកបាន ព្រមទាំងធ្មេញអោយមានសុខភាពល្អ និងរឹងមាំទៀត។
៥, កាត់បន្ថយការប្រឈមនឹងជំងឺភ្នែក Macular Degenerationផ្លែម្នាស់ត្រូវបានគេស្គាល់ថាជួយបង្ការជំងឺបានច្រើនប្រភេទខុសៗ គ្នាដូចជាជំងឺភ្នែក Macular Degeneration ជាដើម។ ជំងឺនេះគឺជាមូលហេតុដំបូងគេនៃការធ្វើអោយព្រឹលភ្នែកលើមនុស្សធំ ដែលវាបង្កឡើងដោយការខូចខាតដល់រ៉េទីណានៅក្នុងភ្នែក។ ការអាននិងការធ្វើសកម្មភាពប្រចាំថ្ងៃអាចបណ្តាលអោយអាការៈកាន់តែពិបាកខ្លាំងទៅៗ ដោយសារតែបញ្ហានេះ។ ការបញ្ចូលផ្លែម្នាស់នៅក្នុងរបបអាហារអាចបន្ថយការប្រឈមនឹងជំងឺនេះបានរហូតដល់ ៣៦ភាគរយឯណោះ។ នេះដោយសារតែផ្លែឈើមួយប្រភេទនេះផ្ទុកទៅដោយសារធាតុ Beta Carotene ដែលវាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពភ្នែក។
៦, ជួយបន្ថយអាការ:រលាកសន្លាក់ចាប់តាំងពីផ្លែឈើមួយនេះមានចំនួនសមាធាតុប្រឆាំងនឹងការរលាកច្រើនមក ការញ៉ាំផ្លែម្នាស់អាចផ្តល់នូវការបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់បាន ហើយស្របពេលជាមួយគ្នានោះវាក៏ជួយធ្វើអោយឆ្អឹងរឹងមាំផងដែរ។ លើសពីនេះទៅទៀតវាជួយពង្រឹងដល់អាការៈជំងឺស្ពឹក ឬឈឺចាប់ដោយការរលាកសរសៃប្រសាទ Ulnar Nerve នៅករដៃ និងរលាកសន្លាក់ហ្គោដ។
៧, ពង្រឹងដល់ការរំលាយអាហារសារធាតុ Bromelain ដែលមានក្នុងផ្លែម្នាស់មានប្រសិទ្ធភាពក្នុងការបន្សាបជាទឹកដើម្បីអោយប្រាកដថាទឹកនោះមិនមានជាតិអាស៊ីតខ្លាំង។ វាក៏ជួយកែសម្រួល់ដល់ការបញ្ចេញរស់របស់លំពែងក្នុងការរំលាយអាហារដែរ។ ចាប់តាំងពីសារធាតុ Bromelain មានធាតុផ្សំនៃការរំលាយប្រូតេអ៊ីនដែរនោះ វាក៏អាចជួយថែរក្សាផ្លូវរំលាយអាហារអោយមានសុខភាពល្អបាន៕
ប្រភព៖ iknow
ប្រភព៖ iknow
Post Comment
No comments