សុខភាព៖ ផ្លែត្របែកធ្វើអោយបេះដូងដំណើរការល្អ
អត្ថប្រយោជន៍ផ្លែត្របែក ធ្វើអោយបេះដូងដំណើរការល្អ
ត្របែក គឺជាផ្លែឈើដ៏ល្អបំផុតមួយពីធម្មជាតិដែលសម្បូរទៅដោយវីតាមីន C ជាតិសរសៃ និងមានបរិមាណនៃប៉ូតាស្យូម និង beta-carotene ដ៏ច្រើន។
អត្ថប្រយោជន៍របស់វីតាមីន C និង beta-carotene គឺជាប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលអាចការពារពីការខូចខាតកោសិកាដែលនាំឲ្យក្លាយជាកោសិកាមហារីក ។ ការប្រឆាំងអុកស៊ីតកម្មនេះក៏អាចជួយការពារពីការកកើតជាបន្ទះ នៅក្នុងសរសៃឈាមអារទែ ដែលអាចបណ្តាលអោយជាការឡើងរឹងនៃសរសៃឈាមផងដែរ។
វីតាមីន C អាចបន្ថយភាពងាយនឹងទទួលរងនៃការឆ្លងមេរោគនៅក្នុងខ្លួន ។ លើសពីនេះទៀត ប៉ូតាស្យូមជួយរក្សាសម្ពាធឈាម ឲ្យនៅធម្មតា និងជួយអោយបេះដូងមានដំណើរការធម្មតាផងដែរ៕
ប្រភព៖ iknow
Post Comment
No comments