សុខភាព៖ សណ្តែកបណ្តុះ


អត្ថប្រយោជន៍សណ្តែកបណ្តុះ ចំពោះសុខភាព

សណ្តែកបណ្តុះ គឺជាបន្លែដែល មានកាឡូរីទាប និងមានវីតាមីន C ខ្ពស់។ អ្នកនឹងទទួលបាន អាហារដែល មានតម្លៃ ម្យ៉ាងនៅក្នុងអាហារ របស់អ្នក។ សណ្តែកបណ្តុះគឺជាបន្លែ សំខាន់ចំពោះចុងភៅ នៅអាស៊ីខាងកើត ប៉ុន្តែវាមិនមែន មានន័យថា វាមិនមែនជាអាហារ សម្រាប់ជនជាតិអាមេរិកនោះទេ។ សូមសាកល្បងដាក់ វាផ្ទាប់ជាមួយនឹងសាឡាត់ ឬសូមញ៉ាំវាជំនួសឲ្យការញ៉ាំសាឡាត់ នៅក្នុងសាំងវិចរបស់អ្នក ឬញ៉ាំវាតែឯកឯងក៏បាន។ វីតាមីន C ជួយការពារប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូង។ វាក៏ជួយខ្លួនប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគផង ដែរ។ ជាតិសរសៃជួយ រក្សាភាពទៀងទាត់នៃការ បញ្ចេញចោលលាមក និងការពារប្រឆាំងនឹង ជំងឺមហារីកពោះ វៀនធំ និងរន្ធគូថ៕

ប្រភព៖ iknow

Post Comment