សុខភាព៖ ជីរអង្កាម
អត្ថប្រយោជន៍ ស្លឹកជីរអង្កាម
ជីរអង្កាមមិនត្រឹមតែអាចយកមកចម្អិនជាម្ហូបបាននោះទេ វាថែមទាំងអាចប្រើជាថ្នាំបានទៀតផង វាមានវីតាមីនC ប៉ូតាស្យូម និងសារធាតុចិញ្ចឹមជាច្រើនទៀត ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីប្រភេទជំងឺដែលវាអាចព្យាបាលបាន។ តើមានអ្វីខ្លះទៅ?
ការពារជំងឺពុកឆ្អឹង នៅពេលដែលអ្នកបរិភោគជីរអង្កាម នោះវានឹងជួយការពារកោសិកានៃឆ្អឹងមិនឱ្យវាងាយពុក ឬមានបញ្ហាកើតឡើងឡើយ។
ការពារក្រពះជីរអង្កាមអាចធ្វើជាថ្នាំដែលអាចជួយព្យាបាលជំងឺរំលាយអាហារមិនបានល្អ ហើមពោះ ត្អើក ចង់ក្អួតជាដើម ក្រោយពេលដែលអ្នកពិសាររួច អ្នកនឹងមានអាការៈធូរស្បើយជាមុន។
កាត់បន្ថយអាការៈឈឺពោះពេលមករដូវ នៅក្នុងជីរអង្កាមមានសារធាតុជាច្រើនដែលអាចជួយធ្វើឱ្យស្ត្រីមិនសូវឈឺពោះពេលមករដូវ ដោយពេលដែលរដូវអ្នកចាប់ផ្តើមមក អ្នកអាចបរិភោគរាល់ថ្ងៃ ដោយមួយថ្ងៃអ្នកអាចពិសារ៤ដង ម្តងអ្នកអាចបរិភោគចំនួន៣០មីលីក្រាម ហើយក្រោយពេលដែលអ្នកបរិភោគ៣ថ្ងៃ វានឹងជួយកាត់បន្ថយអាការៈឈឺចុកចាប់នេះបាន។
កាត់បន្ថយអាការៈធាត់នៅក្នុងជីរអង្កាមនេះមានជាតិសរសៃដែលអាចធ្វើឱ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែត ម្យ៉ាងទៀតវាអាចជួយការពារអ្នកមិនឱ្យបរិភោគអាហារផ្សេងៗច្រើន ថែមទាំងអាចជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងរាងកាយអ្នកបានទៀតផង។
ការពារមិនឱ្យឆាប់ចាស់នៅក្នុងនោះមានពពួកវីតាមីនBដែលអាចការពារស្បែកអ្នកឱ្យមានសុខភាពល្អ និងមានលក្ខណៈទន់រលោង និងម៉ត់ទៀតផង។
ជៀសពីជំងឺមហារីក ក្រោយពេលដែលអ្នកពិសារវារួច វានឹងជួយអ្នកឱ្យចៀសផុតពីមហារីកបាន ដោយសារតែវាមានសារធាតុម្យ៉ាងដែលអាចការពារកោសិកានៃមហារីកមិនឱ្យរីកដុះដាលក្នុងរាងកាយអ្នកបានឡើយ ដូចនេះជំងឺមហារីកនឹងចាកឆ្ងាយពីអ្នក៕
ប្រភព៖ health.com.kh
No comments