សុខភាព៖ ផ្លែឡុងកុង


អត្ថប្រយោជន៍របស់ផ្លែឡុងកុងដែលមិនគួរមើលរំលង

ផ្លែឡុងកុង (Lanzones) សំបូរនៅតាមតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ជាដើម។ ហើយលក្ខណៈសម្បត្តិរបស់វាមានរាងមូល សំបកពណ៌លឿងស្រាលដូចត្នោត ហើយផ្លែជាចង្កោម។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ផ្លែឡុងកុងក៏ផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់សុខភាពផងដែរ។

ជាតិសសៃ
ផ្លែឡុងកុង អាចបរិភោគបានយ៉ាងឆ្ងាញ់ តែអ្នកគួរតែបោះគ្រាប់វាចោលផង។ ចំពោះឡុងកុង ១០០ក្រាម ផ្តល់ជាតិសសៃច្រើនជាង២ក្រាម ដែលមានប្រមាណជា ៨ភាគរយនៃការទទួលទានប្រចាំថ្ងៃ ណែនាំសម្រាប់ស្ត្រី និង ៦ភាគរយ ចំពោះបុរស។ ជាងនេះទៅទៀត ជាតិសសៃជួយការពារជំងឺបេះដូង និងបង្ការការទល់លាមក ផងដែរ។

ជាតិ Ribovlafin
ជាតិ Ribovlafin មានវីតាមីន B2 ដែលចូលរួមក្នុងការបម្លែង ពីកាបូនអ៊ីដ្រាតទៅជាថាមពល ដែលអាចជួយ រក្សាប្រព័ន្ធប្រសាទរបស់អ្នក ឲ្យមានសុខភាពល្អ។ ផ្លែឡុងកុង ចំនួន ១០០ក្រាម អាចផ្តល់ Ribovlafin ចំនួន ១២៤ មីក្រូក្រាម ឬ ៨ភាគរយ ទាំងបុរស និងស្ត្រី ទទួលទានសម្រាប់តម្រូវការជាប្រចាំថ្ងៃ។

ប្រឆាំងនឹងអុកស៊ីតកម្ម
ផ្លែឈើប្រភេទនេះ ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយក្នុងនោះ មានទាំងវីតាមីន A ផងដែរ។ វីតាមីននេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពភ្នែក។ លើសពីនេះទៅទៀត ផ្លែឡុងកុងសម្បូរទៅដោយសារធាតុ polyphenol ដែលអាចការពារអ្នកពីជម្ងឺជាច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក ជាដើម។ ទន្ទឹមនឹងនេះផងដែរ វាមានសមត្ថភាពក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងជួយទប់ស្កាត់ភាពចាស់មុនវ័យថែមទៀតផង។ ផ្លែឈើមួយប្រភេទនេះ ត្រូវបានណែនាំឲ្យបរិភោគទាំងស្រស់ៗ ហើយមិនតែប៉ុណ្ណោះទេ គេអាចប្រើសំបកវា ដើម្បីដេញមូសបានផងដែរ៕

ប្រភព៖ Khmerload

Post Comment