Breaking News

សុខភាព៖ ទឹកអំពៅ


អត្ថប្រយោជន៍ទឹកអំពៅចំពោះសុខភាព

ទឹកអំពៅមានផ្ទុកនូវសារធាតុរ៉ែ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ស្ពាន់ ផូរស្វ័រ សូដ្យូម វីតាមីនB6 និងជាតិសរសៃយ៉ាងច្រើនដែលអាចផ្តល់អត្ថប្រយោជន៏ដល់សុខភាពយ៉ាងច្រើនដូចជា៖

– សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកអំពៅអាចជួយការពារ ជំងឺសរសៃបេះដូង និង មហារីក។
– ល្អសម្រាប់ស្រ្តីដែលបាត់បង់ឈាមច្រើនពេលមានរដូវ។ – ជាតិស្ករធម្មជាតិក្នុងទឹកអំពៅមិនធ្វើឲ្យលោកអ្នកធាត់ជ្រុល។
– ជាតិម៉ង់ហ្គាណែក្នុងទឹកអំពៅជួយផលិតអ័រម៉ូនភេទក្នុងរាងកាយបានយ៉ាងល្អ។
– ជួយព្យាបាលជំងឺទល់លាមក។
– ជួយធ្វើឲ្យឆ្អឹងរឹងមាំ។
– ជួយព្យាបាលជំងឺសន្លាក់ឆ្អឹង។
– ជួយរក្សាកម្រិតជាតិស្ករឲ្យនៅថេរ ដែលអាចបង្កាជំងឺទឹកនោមផ្អែម។
– ជួយកម្ចាត់មុនលើស្បែក។
– ធ្វើឲ្យកោសិកាស្បែកនៅកន្លែងដែលមានរបួស ឬ ដំបៅ ដុះលូតលាស់វិញបានល្អ។
– ជួយបង្កើតកោសិកាឈាមក្រហម។
– ជួយធ្វើឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។
– ប្រឆាំងនិងការឈឺក្បាល និងអស់កម្លាំង។
– ជួយធ្វើឲ្យសក់មានសុខភាពល្អ។
– ជួយធ្វើឲ្យប្រព័ន្ធភាបស៊ាំរឹងមាំ៕

ប្រភព៖ Khmer-note

Post Comment