សុខភាព៖ មើលល្មៀត



ល្មៀតក្នុងការជួយបង្កាមហារីក និងជំងឺផ្សេងៗទៀត

តាមការឲ្យដឹងរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក ប្រកាសលើទស្សនាវដ្តី Molecular Nutrition and Food Research បានឲ្យដឹងថា មើមល្មៀតមានប្រសិទ្ធភាព ក្នុងការពិសោធន៍ពាក់ព័ន្ធដល់មហារីក, រោគផ្លូវចិត្ត និងជំងឺទឹកនោមផ្អែម។

តាមពួកអ្នកវិទ្យាសាស្ត្រ នៅសាកវិទ្យាល័យតិចសាស់ (អាមេរិក) នោះគឺដោយសារជាតិ Curcumin មានច្រើននៅមើលល្មៀត។ ក្នុងការស្រាវជ្រាវថ្មីៗនេះ សមាសធាតុគីមីផ្សេងៗជាច្រើន ត្រូវបានបំបែកចេញពីមើមល្មៀតរួមមាន Polyphenol, Sesquiterpene, Diterpene, Sterol និង Alkaloid។

ពួកអ្នកស្រាវជ្រាវសង្កត់ធ្ងន់ថា បណ្តាការស្រាវជ្រាវផ្អែកលើកោសិកាបញ្ជាក់ពីសក្តានុពលរបស់ល្មៀត ដូចជាៈ ប្រឆាំងបាក់តេរី, ប្រឆាំងឆ្លងកាំរស្មី, ប្រឆាំងការបង្កបម្រែបម្រួល និងប្រឆាំងមហារីក។

ការស្រាវជ្រាវជាច្រើននៅសត្វ ក៏បង្ហាញថា ទទួលទានល្មៀតជួយប្រឆាំងទប់ទល់ជំងឺរលាកឆ្លងមេរោគ ដូចជាៈ មហារីក, ជំងឺទ្រុឌទ្រោមសរសៃប្រសាទ, រោគផ្លូវចិត្ត, ទឹកនោមផ្អែម, ធាត់ និងក្រិនរឹងសរសៃឈាម។ រីឯក្នុងការពិសោធន៍ជាក់ស្តែង ល្មៀតបង្ហាញពីប្រសិទ្ធភាពមួយចំនួន ក្នុងការប្រឆាំងតបជំងឺជាច្រើន រួមមានទាំងជំងឺ Lupus កន្ទួលក្រហម, ជំងឺមហារីក, ទឹកនោមផ្អែម, មុនអង្កាម…៕

ប្រភព៖ iknow

Post Comment