Breaking News

សុខភាព៖ ផ្កាខាត់ណា


អត្ថប្រយោជន៍ ផ្កាខាត់ណាពណ៌សប្រឆាំងនឹងជំងឺមហារីក

ផ្កាខាត់ណាពណ៌សផ្ទុកទៅដោយសារធាតុ Sulforaphane ជាសមាសធាតុស្ពាន់ធ័រ ហើយក៏ត្រូវបានគេបង្ហាញអោយដឹងថាមានតួនាទីទៅសម្លាប់កោសិការមេជំងឺមហារីក ដែលជាហេតុធ្វើអោយវាទៅបន្ថយការលូតលាស់ របស់ដុំសាច់មហារីកបាន។ អ្នកស្រាវជ្រាវមួយចំនួនជឿថា ការលុបបំបាត់កោសិកាមេជំងឺមហារីកប្រហែលជា គន្លឹះសម្រាប់គ្រប់គ្រងជំងឺមហារីកហើយ។

ឧទាហរណ៍ អ្នកស្រាវជ្រាវបានបង្ហាញអោយដឹងថា ការផ្សំគ្នារបស់ផ្កាខាត់ណាពណ៌ស ជាមួយនឹងសារធាតុ Curcumin (សារធាតុដ៏សកម្មក្នុងមើមរមៀត) ប្រហែលជាជួយបង្ការ និងព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដែរ។ ការសិក្សាមួយបានចុះផ្សាយក្នុងសារព័ត៌មាន Carcinogenesis ក៏បានរកឃើញដែរថា សារធាតុ Sulforaphane ប្រហែលជាជួយកាត់បន្ថយការកាត់ថ្មី និងអត្រានៃសារធាតុគីមីជម្រុញអោយមានដុំសាច់មហារីកលើក្រពេញ ទឹកដោះក្នុងសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ វាក៏ជួយទប់ស្កាត់ការលូតលាស់របស់កោសិការមហារីកសុដន់ មនុស្សដែលធ្វើការបណ្តោះដែរ ដូច្នេះហើយវានឹងធ្វើអោយកោសិការនោះងាប់តែម្តង។

សារធាតុផ្សេងៗទៀត ក្នុងផ្កាខាត់ណាពណ៌ស ក៏បង្ហាញនូវឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកដែរ នេះបើយោងទៅតាមវិទ្យាស្ថានជំងឺមហារីកថ្នាក់ជាតិ (National Cancer Institute)។ សារធាតុ Idoles និង Isothiocyanates ត្រូវបានរកឃើញ ថាមានឥទ្ធិពលទប់ស្កាត់ការលូតលាស់របស់ជំងឺមហារីកក្នុងសារីរាង្គជាច្រើនរបស់សត្វកណ្តុរដូចជា ប្លោកនោម, សុដន់, ពោះវៀនធំ, ថ្លើម, សួត និងក្រពះ៕

ប្រភព៖ iknow

No comments