Breaking News

សុខភាព៖ មើមខ្ទឹមបារាំង


អត្ថប្រយោជន៍ខ្ទឹមបារាំង ក្នុងការបង្ការមហារីកសួត

សួតមានតួនាទីយ៉ាងសំខាន់ចំពោះចរន្តដង្ហើម នឹងជួយកម្ចាត់នូវជាតិពុលពីក្នុងរាងកាយ។ ទន្ទឹមនឹងនោះ ការបរិភោគប្រភេទអាហារដែលល្អៗ ដូចការបង្ហាញខាងក្រោម គឺជាកត្តាដ៏ល្អសម្រាប់ សុខភាពសួតរបស់យើង។ តាមការស្រាវជ្រាវពីក្រុមអ្នកឯកទេស នៃមន្ទីពេទ្យវេជ្ជសាស្ត្រ ចក្រភពអង់គ្លេសបានបង្ហាញថា ខ្ទឹមបារាំង មានផ្ទុកទៅដោយសារធាតុ វីតាមីន C និងវីតាមីន B6 រួមជាមួយជីវជាតិសំខាន់ៗជាច្រើនទៀត។ សារជាតិសំខាន់ៗទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយព្យាបាលរបួសនៅក្នុងសរីរាង្គកាយរបស់យើង ហើយលើសពីនោះ វាថែមទាំងមានលក្ខណៈពិសេស ក្នុងការជួយប្រឆាំងមហារីកថែមទៀតផង។ អ្នកឯកទេសនូវបានរកឃើញទៀតថា សារធាតុផ្សេងមួយទៀត ដែលមាននៅក្នុងខ្ទឹមបារាំង គឺ quercetin បានបង្ហាញឲ្យដឹងផងដែរថា quercetin គឺជាសារធាតុម្យ៉ាងដែលអាចជួយប្រឆាំងនឹងអុកស៊ីតកម្មធម្មជាតិនិងជួយទប់ស្កាត់ ជំងឺរលាកផ្លូវដង្ហើម ជំងឺសួត ព្រមទាំងមហារីក បានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព៖ iknow

No comments