Breaking News

សុខភាព៖ ស្លឹកគូឆាយ


អត្ថប្រយោជន៍របស់គូឆាយ សម្រាប់ព្យាបាលជំងឺងាប់លិង្គ

គូឆាយត្រូវបានគេស្គាល់ថា ជាបន្លែម្យ៉ាង ដែលអាចជួយព្យាបាលជំងឺងាប់លិង្គបុរស ប៉ុន្តែមិនទាន់មាននណាម្នាក់ដឹងពីវិធីបរិភោគ ដើម្បីព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនៅឡើយទេ។

គូឆាយគឺជាបន្លែម្យ៉ាងដែលសម្បូរទៅដោយសារធាតុចិញ្ចឹម រួមទាំងជាតិស្ករ, ប្រូតេអ៊ីន, ជាតិខ្លាញ់, Carotene, វីតាមីន B, C, ជាតិសសៃ, កាល់ស្យូម, ផូស្វ័រ, ជាតិដែក… ហើយវាក៏មានសមត្ថភាពពិសេសប្រឆាំងនេះការលាក វេត្រាណូ ដែល។

បន្លែមួយប្រភេទនេះមានលក្ខណៈទន់ ក្លិនឈ្ងុយ ជាពិសេសរស់ជាតិហឺរតិចៗ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការបរិភោគ គេប្រើវាជាគ្រឿងទេស ឬជាបន្លែនៅក្នុងម្ហូប។ បើយោងតាមផ្នែកឪសថបុរាណ កាឆាយមានលក្ខណៈសម្បត្តិហឺរ, ផ្អែម, ក្តៅ និងត្រូវបានគេប្រើដើម្បីគ្រប់គ្រង់ឡើងវិញនូវការខូចខាតនៃសរី រាង្គមនុស្ស។ ជាមួយនឹងការខ្សោយមុខងារតំរងនោម, ងាប់លិង្គ, ការឈឺចាប់ អ្នកអាចផ្សំវាជាមួយនឹងសារធាតុផ្សេងៗទៀតដើម្បីឲ្យកាន់តែមាន ប្រសិទ្ធិភាពក្នុងការព្យាបាល។ ក្នុងការផ្សំអ្នកត្រូវយកខ្ទឹមក្រហម ២៥០ ក្រាម, ផ្លែវ៉ុលណាត់ (walnuts) ៦០ ក្រាម, ប្រេងល្ង យកទៅចម្អិន រួចបរិភោគជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែនឹងមានប្រសិទ្ធិភាព។ ម្យ៉ាងទៀតលោកអ្នកអាចយកអង្ករ ១០០ ក្រាម ស្លឹកគូឆាយ ៦០ ក្រាម មកបបរសម្រាប់បរិភោគ នៅពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ចាប់ពី ១ ខែទៅ ៦ ខែ ឬបរិភោគបន្តទៀតដើម្បីទទួលអត្ថប្រយោជន៍កាន់តែច្រើន។

ការស្រាវជ្រាវក្នុងសម័យទំនើបនេះក៏បានបង្ហាញផងដែលថា បន្លែដែលមានជាតិសសៃខ្ពស់ និងគូឆាយគួរតែមានឥទ្ធិពលទៅលើការរំលាយអាហារ, លើកកម្ពស់សមត្ថភាពពោះវៀន, បង្ការជំងឺទល់លាមក និងពុកឆ្អឹង។ ជាតិសសៃនៅក្នុងបន្លែក៏មានសមត្ថភាពរក្សាតុល្យភាពបាក់តេរីនៅក្នុង ពោះវៀន ព្រមទាំងកាត់បន្ថយផលប៉ះពាល់នៃជំងីមហារីកពោះវៀន។ លើសពីនេះទៅទៀតបន្លែគូឆាយត្រូវបានគេប្រើដើម្បីព្យាបាលជំងឺលើស ឈាម និងជំងឺផ្សេងៗទៀត។ 

ចំណាំ៖ មិនបរិភោគូឆាយច្រើនពេកទេព្រោះគុណសម្បត្តិរបស់វា ក៏អាចប្រែក្លាយទៅជាគុណវិប្បត្តិដែរ។ ការបរិភោគច្រើនពេកអាចបណ្តោលឲ្យក្តៅក្នុង, កើតមុន និងជំងឺភ្នែក តាមឪសថស្ថានបុរាណបានណែនាំថាមិនគួរប្រើប្រាស់បន្លែនេះជាមួយ នឹងទឹកឃ្មុំ ឬសាច់គោទេ៕

ប្រភព៖ iknow

No comments