សុខភាព៖ ទឹកសណ្តែក
អត្ថប្រយោជន៍ ទឹកសណ្ដែកទប់ស្កាត់មហារីក
ថ្ងៃនេះសូមលើកយកអំពីអត្ថប្រយោជន៍របស់ទឹកសណ្ដែក ដែលអាចជួយទប់ស្កាត់ ជំងឺមហារីកកំណាចបាន ដល់ទៅ៥ប្រភេទ។ ដោយសារតែទឹកសណ្ដែកសម្បូរទៅដោយសារធាតុអៃសូហ្វ្លាវ៉ូន និង ហ្វៃតូអេស្ត្រូចេន ទើបវាមានគុណសម្បត្តិការពារ និងបន្ថយការប្រឈមនៃជំងឺមហារីក។
មហារីកសុដន់៖ លទ្ធផលនៃការស្រាវជ្រាវពីសាកលវិទ្យាល័យ ចនហប់ហ្គិន និងសាកលវិទ្យាល័យ ចចថោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ត្រីដែលទទួលទានផលិតផលធ្វើពីទឹកសណ្ដែកសៀងជាប្រចាំ នឹងជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់។
មហារីកសន្ទះស្រោបស្បូន៖ ការសិក្សាទៅលើស្ត្រីជនជាតិចិននៅស៊ាងហៃ បានរកឃើញថា ការទទួលទានអាហារដែលធ្វើអំពីសណ្ដែកសៀងជាប្រចាំ នឹងជួយបន្ថយការប្រឈមការកើតមហារីកស្បូនរីកខុសកន្លែង។
មហារីកពោះវៀនធំ៖ ការស្រាវជ្រាវថ្មីដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី The Journal of Nutrition បានរាយការណ៍មកថា ទឹកសណ្ដែកមានសារធាតុគ្លុយខូស៊ីលសឺរ៉ាម៉ៃ (Glucosylceramide) ដែលអាចជួយទប់ស្កាត់មហារីកពោះវៀនធំ។
មហារីកក្រពេញប្រូស្ដាត៖ ថ្មីៗនេះ មហាវិទ្យាល័យពេទ្យសត្វខូឡូរ៉ាដូបានរកឃើញថា ការទទួលទានសណ្ដែកសៀងជួយទប់ស្កាត់ការកើតមហារីកក្រពេញប្រូស្ដាត។
មហារីកសួត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានមហារីកជាតិក្រុងតូក្យូប្រទេសជប៉ុន បានរកឃើញថា ការទទួលទានផលិតផលពីទឹកសណ្ដែកជួយបន្ថយមហារីកសួតចំពោះបុរសជប៉ុន៕
ប្រភព៖ iknow
No comments