Breaking News

សុខភាព៖ ផ្លែគីវី


អត្ថប្រយោជន៍ផ្លែគីវី ក្នុងការជួយបំបាត់ការបាក់ទឹកចិត្ត

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំផ្លែគីវីពីរផ្លែរាល់ថ្ងៃ មានអាការៈមិនសូវជាអស់កម្លាំង និងបាក់ទឹកចិត្តដូចក្រុមផ្សេងទេ។ ពួកគេក៏មានអារម្មណ៍ថាមានកម្លាំងច្រើនជាងមុនដែរ ការផ្លាស់ប្តូរទាំងនេះកើតមានដោយសារតែមានទំនាក់ទនងនឹងការទទួលទានវីតាមីន C យ៉ាងច្រើនពីផ្លែគីវីពីរផ្លែ។ ផ្លែនេះត្រូវបានគេចាត់ទុកថាជាប្រភពដ៏ច្រើនរបស់វីតាមីន C។

ការសិក្សាបានធ្វើទៅលើបុរសវ័យក្មេងដែលជានិស្សិតសាកលវិទ្យាល័យចំនួន ៥៤នាក់ និងញ៉ាំផ្លែឈើស្រស់តិចតួចនិងមានវីតាមីន C តិចជាងតម្រូវការរបស់រាងកាយ។ សាស្ត្រាចារ្យ ម៉ាហ្គ្រីត វីសឺ (Professor Margreet Vissers) និងជាអ្នកស្រាវជ្រាវនិយាយថា “ផ្លែគីវីពីរផ្លែក្នុងមួយថ្ងៃធានាថា ចំនួនវីតាមីន C មួយនេះនឹងឡើងខ្ពស់ ហើយវាគឺជាតម្រូវការដើម្បីឃើញនូវឥទ្ធិពលលើផ្លូវចិត្ត និងថាមពល។ ចំនួនរបស់វីតាមីន C ដែលត្រូវការគឺត្រូវតែច្រើនជាងតម្រូវការ។ ការសិក្សារបស់យើងផ្តល់នូវអំណះអំណាងដ៏ល្អដើម្បីគាំទ្រងដល់ការមើលឃើញថា មានអត្ថប្រយោជន៍ដល់សុខភាពច្រើនពីការទទួលទានផ្លែឈើ និងបន្លែក្នុងចំនួនដែលល្អមួយជារៀងរាល់ថ្ងៃ”។ វីតាមីន C ជួយទៅភ្ញោចចំនួនអង់ស៊ីមក្នុងរាងកាយ ដែលជម្រុញអោយចំនួននៃថាមពលរំលាយអាហារ និងសារធាតុគីមីបញ្ជូនសញ្ញាសរសៃប្រសាទខុសៗគ្នាក្នុងខួរក្បាល។ មានន័យថា ការទទួលទានវីតាមីន C កាន់តែច្រើនវាអាចកាត់បន្ថយអារម្មណ៍នៃភាពអស់កម្លាំង តែបែរជាបង្កើនថាមពលខាងផ្លូវកាយ និងចិត្តទៅវិញ៕

ប្រភព៖ health.com.kh

No comments