សុខភាព៖ ផ្លែស្វាយ
អត្ថប្រយោជន៍ផ្លែស្វាយ ជួយបន្ថយស្ករក្នុងឈាម
ទទួលទានស្វាយស្រស់ប្រមាណ ១០០ក្រាម ក្នុង១ថ្ងៃ អាចជួយបន្ថយបរិមាណស្ករក្នុងឈាម តាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិកប្រកាសលើទស្សនាវដ្តី Nutrition & Metobolic Insights ។ “ស្វាយផ្ទុកសារជាតិច្រើនចម្រុះដូចជា mangiferin សារជាតិប្រឆាំងអុកស៊ីតកម្មមួយរួមចំណែកកែប្រែប្រសើរឡើងបរិមាណស្ករ គ្លុយកូសក្នុងឈាម។ ក្រៅពីនេះស្វាយនៅសម្បូរសារជាតិសរសៃ អាចជួយបន្ថយការស្រូបយកបរិមាណស្ករគ្លុយកូសក្នុងចរន្តឈាម” ប្រធានក្រុមស្រាវជ្រាវ Edralin Lucas នៅសកលវិទ្យាល័យ State Oklahoma (អាមេរិក) សង្កត់ធ្ងន់។ ពេលទទួលទានស្វាយ អ្នកក៏នឹងមិនរអែងខ្វះសារជាតិជីវជាតិសំខាន់ៗ ព្រោះស្វាយសម្បូរវីតាមីន A , C , B6 , ស្ពាន់ , folate រួមជាមួយសារជាតិជីវជាតិ ២០មុខផ្សេងទៀត ។ ពួកអ្នកស្រាស្រាវសង្កេតឃើញថា ក្រោយ១២សប្តាហ៍ទទួលទានស្វាយ ពួកអ្នកលើសទម្ងន់អាយុពី ២០-៥០ឆ្នាំ បានបន្ថយបានបរិមាណស្ករក្នុងឈាម ទោះបីទម្ងន់អាចនៅមិនប្រែប្រួល ៕
ប្រភព៖ iknow
No comments