សុខភាព៖ ផ្លែប៉េងប៉ោះ
អត្ថប្រយោជន៍ផ្លែប៉េងប៉ោះ អាចការពារជំងឺស្ទះសរសៃឈាម និង ជួយឱ្យស្បែកនៅក្មេងជាងវ័យ
ផ្លែប៉េងប៉ោះ គឺជារុក្ខជាតិហូមផ្លែម្យ៉ាង ដ៏មានឱជារសឆ្ងាញ់ពិសារដែលគេនិយមយកមកប្រើប្រាស់ធ្វើបន្លែ ឬ គ្រឿងផ្សំមុខម្ហូបផ្សេងៗ។ មិនតែប៉ុណ្ណោះផ្លែប៉េងប៉ោះត្រូវបានគេស្គាល់ថាជាប្រភេទរុក្ខជាតិដ៏មានប្រសិទ្ធិបំផុតសំរាប់ថែរទាំ និង ការពារសុខភាពរាងកាយពីជំងឺផ្សេងៗបាន ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់នៃការទទួលទានផ្លែប៉េងប៉ោះ៖
-ការពារជំងឺមហារីក៖ យោងតាមការសិក្សាជាច្រើនបានសន្និដ្ឋានថាផ្លែប៉េងប៉ោះដែលមនុស្សទទួលទាននិងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីក ជាពិសេសសួត ក្រពះ និងមហារីកក្រពេញឈ្មោល។
-ការពារការខូចប្រព័ន្ធ DNA៖ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតខ្ពស់់ ដូចជា៖ វីតាមីន C និងតាមីន A។ វីតាមីនទំាងនេះធ្វើការការពារប្រព័ន្ធ DNA មិនខូចនិងអាចការពារពីជំងឺចាស់ជាងវ័យ។
-កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង៖ ផ្លែប៉េងប៉ោះ សម្បូរទៅដោយ សារធាតុចិញ្ចឹមជាច្រើន ដូចជា៖ សារធាតុ niacin សារធាតុ folate និងវីតាមីន B6 ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។ តាមការសិក្សាមួយទៀតបានបង្ហាញថា ស្រ្តីដែលទទួលទានផ្លែប៉េងប៉ោះ៧ទៅ១០ផ្លែក្នុងមួយសប្តាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបាន ២៩ភាគរយ។
-ការពារប្រឆំាងនៃការកក់ឈាមក្នុងសរសៃឈាម៖ ការសិក្សាផ្សេងមួយទៀតបានឱ្យដឹងថា ការទទួលទានទឹកប៉េងប៉ោះ០,២៣លីត្រជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការប្រមូលផ្តុំនៃកោសិកាឈាមដែលធ្វើឱ្យសរសៃឈាមរបស់អ្នកដើរបានស្រួលធម្មតា៕
ប្រភព៖ iknow
No comments