Breaking News

សុខភាព៖ ផ្លែប័រ


អត្ថប្រយោជន៍ផ្លែប័រ ក្នុងការព្យាបាលជំងឺភ្លេចភ្លាំង និង ជំរុញឱ្យខួរក្បាលមានសុខភាពល្អ

ផ្លែប័រ ត្រូវបានគេដឹងថា ជាប្រភេទផ្លែឈើម្យ៉ាង ដែលអត្ថប្រយោជន៍បំផុត នៅលើផែនដី។ ផ្លែប័រ មានផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីនជាច្រើនដូចជា៖ វីតាមីន A, B, C, E និង K និង ទង់ដែង ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិសរសៃ ផូស្វ័រ។ល។ សារធាតុចិញ្ចឹម និង វីតាមីន ទាំងនេះគឺមានតួនាទីយ៉ាងសំខាន់ សំរាប់ថែរក្សាសុខភាព របស់មនុស្សគ្រប់រូប។

ជួយជំរុញឱ្យសុខភាពខួរក្បាលល្អប្រសើរ៖ អ្នកជំនាញសុខភាព បានឱ្យដឹងថា ផ្លែប័រ គឺជាប្រភេទអាហារដ៏សំខាន់បំផុត សំរាប់សុខភាពខួរក្បាល ដោយសារតែ ក្នុងផ្លែប័រមានផ្ទុកនូវសារធាតុ omega-3 fatty acids ខ្ពស់ និង វីតាមីន។ សារធាតុ omega-3 fatty acids ជួយថែរក្សាសុខភាពខួរក្បាល តាមរយៈការ កើនឡើងនៃការផ្គត់ផ្គង់ឈាម ទៅកាន់ស្រោមខួរក្បាល ដែលជួយទៅដល់ការគិតពិចារណា ការធ្វើអ្វីមួយ និង គំរោងផែនការ ដែលអ្នកគិតថាចង់ធ្វើអ្វីមួយ ឱ្យបានកាន់តែប្រសើរឡើង។ សារធាតុវីតាមីន E ដែលមានផ្ទុកនូវក្នុងផ្លែប័រ មានតួនាទីពិនិត្យព្យាបាល ការពារ ជំងឺជរាភ្លេចភ្លាំងដែលកំពុងតែមាន និងកើនឡើង។ ជំងឺជរាភ្លេចភ្លាំងទាំងនេះ អាចព្យាបាល និងកាត់បន្ថយបាន តាមរយៈការទទួលទានផ្លែប័រ ជាប្រចាំរាល់ថ្ងៃ៕

ប្រភព៖ iknow

No comments