Breaking News

សុខភាព៖ ប្រទាលកន្ទុយក្រពើ


អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើ

1. ល្អបំផុតសម្រាប់ព្យាបាលស្បែក នេះគឺជាចំនុចមួយធំជាងគេបំផុតរបស់ប្រទាលកន្ទុយក្រពើសម្រាប់សុខភាពស្បែករបស់យើងទាំងអស់គ្នា មិនថាក្មេង ចាស់ ប្រុស ស្រីឡើយ វាត្រូវបានក្រុមហ៊ុនផ្នែកសម្ភស្សជាច្រើន យកទៅផលិតជាផលិតផលថែរក្សាស្បែក សម្រាប់ការពារស្បែកនៅពេលឆេះ រលាកភ្លើង សត្វល្អិតទិច និងជម្ងឺក្រហមស្បែកជាដើម ព្រោះប្រទាលកន្ទុយក្រពើមានសារជាតិពិសេសធ្វើអោយស្បែកត្រជាក់ មានសំនើមល្អ។ បើចង់អោយវាមានប្រសិទ្ធភាពកាន់តែខ្ពស់នោះ គឺអាចកាត់មកពីដើមភ្លាមៗ ហើយហាន់ជាចំនិតស្ដើងៗ បិទត្រង់ចំនុចរបួសនោះគឺកាន់តែពិសេស បើមានទូរទឹកកក ឬធុងទឹកកក អ្នកអាចដាក់អោយវាត្រជាក់ គឺកាន់តែល្អថែមមួយកម្រិតទៀត។

2. ជួយបណ្ដេញជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ ប្រទាលកន្ទុយក្រពើផ្ទុកទៅដោយជាតិរអិលទន់ៗដូចចាហួយអញ្ចឹងដែរ ដែលនៅពេលអ្នកទទួលទានវា មិនត្រឹមតែកាន់តែបន្ថយកម្ដៅក្នុងខ្លួនប្រាណនោះទេ វាថែមទាំងទៅស្រូបយកសារជាតិពុលដែលមាននៅក្នុងពោះវៀនធំរបស់អ្នកមកជាមួយផងដែរ ដូច្នេះវាអាចកាត់បន្ថយសារជាតិពុលចេញពីរាងកាយបានយ៉ាងល្អប្រសើរ ពិសេសសារជាតិពុលក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកតែម្ដង។

3. ធ្វើអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយដំណើរការបានល្អ រុក្ខជាតិមួយនេះក៏ផ្ទុកទៅដោយសារជាតិប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ ជាងនេះទៅទៀតវាក៏ជួយទៅដល់ការពន្លឿនកោសិកាឈាមសនៅក្នុងរាងកាយរបស់អ្នក ដែលធ្វើអោយស្នូលនៃប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែខ្លាំងក្លាជាងមុន ដែលជួយទៅដល់រាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង និងហានិភ័យនៃជំងឺផ្សេងៗបានយ៉ាងប្រសើរ ពិសេសគឺជម្ងឺឆ្លងតែម្ដង។

4. អារម្មណ៍ល្អ ប្រទាលកន្ទុយក្រពើជួយអោយរាងកាយរបស់អ្នកស៊ាំទៅនឹងបរិស្ថានជុំវិញខ្លួន ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗផងដែរ ដែលនៅពេលទទួលទានវា រាងកាយរបស់អ្នកនឹងងាយស្រួលក្នុងការប្រឈមមុខជាមួយនឹងបរិស្ថានជុំវិញខ្លួនបានយ៉ាងល្អ ធ្វើអោយអ្នកមានអារម្មណ៍ល្អ ដោយសារតែកម្ដៅក្នុងខ្លួនអ្នកមិនសូវជាក្ដៅខ្លាំងពេក។

5. សម្រកទម្ងន់ ចំនុចនេះមានការពាក់ព័ន្ធទៅនឹងចំនុចទី 2 ខាងលើ ដោយសារតែវាមានសមត្ថភាពធ្វើអោយប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើការបានស្រួល មានន័យថាវាធ្វើអោយការបន្ទោរបង់របស់អ្នកទៀងទាត់ ថែមទាំងបណ្ដេញជាតិពុល បានយ៉ាងប្រសើរ ទើបធ្វើអោយអ្នកស្រកទម្ងន់បានមួយផ្នែកផងដែរ។ យ៉ាងណាមិញការប្រើប្រាស់ប្រទាលកន្ទូយក្រពើ ត្រូវបានគេសិក្សា ហើយរកឃើញថា ការប្រើប្រាស់ច្រើនពេក ក៏អាចនឹងធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ ពិសេសគឺការទទួលទាន តែបើគ្រាន់តែការប្រើប្រាស់បិទស្បែកគឺគ្មានបញ្ហាច្រើននោះទេ តែការ ទទួលទានញឹកញាប់ អាចនឹងមានបញ្ហាខ្លះៗទៅវិញផងដែរ។

ប្រភព៖ iknow

No comments