សុខភាព៖ ប្រសិទ្ធិភាពព្យាបាលជំងឺរបស់ផ្លែទៀបបារាំង
ប្រសិទ្ធិភាពព្យាបាលជំងឺរបស់ផ្លែទៀបបារាំង
ទៀបបារាំងជាប្រភេទផ្លែឈើត្រូពិក, វាមានរសជាតិផ្អែម ហេតុនេះ ច្រើនត្រូវបានប្រើប្រាស់ច្រើនបំផុត នៅតំបន់អាមេរិកខាងត្បូង, អាស៊ីអាគ្នេយ៍ ។ ទន្ទឹមនឹងតួនាទីជាអាហារ១ប្រភេទ, ទៀបបារាំង នៅមានផ្ទុកសមាសធាតុ មានប្រសិទ្ធិភាពព្យាបាលជំងឺ ។ទៀបបារាំង ពុំត្រឹមតែមានប្រសិទ្ធិភាពព្យបាលជំងឺដូចជារលាកដំបៅ, ឈឺសន្លាក់ តែនៅជំនួយព្យាបាលល្អ ជំងឺអំពីថ្លើម និងមហារីក ។ ទៀបបារាំងមានផ្ទុក Carbohydrate ជួយបន្ថយបរិមាណស្ករក្នុងឈាម ។ ទៀបបារាំង មានជាតិខ្លាញ់តិច និងមានបរិមាណវីតាមីន C ខ្ពស់ជាង តម្រូវការប្រចាំថ្ងៃ សម្រាប់មនុស្សម្នាក់ ។ វានៅជាឱសថប្រឆាំងអុកស៊ីតកម្មយ៉ាងល្អ មានប្រសិទ្ធិភាពបង្កើនប្រព័ន្ធអង្គបដិបក្ខ និងជួយឲ្យនៅក្មេងបានយូរ ។ទន្ទឹមនោះ ទៀបបារាំងក៏មានផ្ទុកសារជាតិរ៉ែ ដូចជា ហ្វូសហ្វ័រ និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងទប់ស្កាត់ជំងឺពុកឆ្អឹងនៅស្ត្រី ។ ក្រៅពីនេះ វានៅមានប្រសិទ្ធិភាពព្យាបាលគ្រួសប្រមាត់, សម្រួលអាស៊ីតអ៊ុយរិក, បង្កើនជាតិសរសៃ ។ការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រ បានចង្អុលបង្ហាញថា ស្លឹកទៀបបារាំង មានលទ្ធភាពជំនួយកំទេចកោសិកាបង្កមហារីកសួត, មហារីកក្រពេញប្រូស្តាត ។. វិធីប្រើប្រាស់ទៀបបារាំងព្យាបាលជំងឺ- ជំនួយព្យាបាលជំងឺមហារីកៈ យកស្លឹកទៀបបារាំង ១០ សន្លឹក ដាក់ដាំក្នុងទឹក ៣ កែវ រំងាស់នៅសល់ត្រឹម១កែវ ។ ទទួលទានតិចបំផុត ២ ដង ក្នុង១ថ្ងៃ ជាប់រហូត ក្នុងរយៈពេល ២ សប្តាហ៍ ។ស្លឹកទៀបបារាំងមានប្រសិទ្ធិភាព ធ្វើឲ្យកោសិកាមហារីកគ្មានសកម្មភាព ក្នុងពេលរក្សាការរីកចម្រើនធម្មតា របស់កោសិកាផ្សេងៗ ។- ប្រសិនអ្នកត្រូវឈឺសន្លាក់ ចូរដាំទឹក ៥ កែវ ដាក់ស្លឹកទៀបបារាំង ២០ សន្លឹក រំងាស់នៅសល់ ៣ កែវ ។ ទទួលទាន ៣/៤ កែវ ក្នុង១ថ្ងៃ នឹងជួយអ្នកព្យាបាលប្រសិទ្ធិភាព ។ ច្របាច់ទៀបបារាំង និងច្រោះយកទឹកឲ្យកុមារផឹក ២ ទៅ ៣ ស្លាបព្រា ។- ចំពោះអ្នកកើតជំងឺប្ញសដូងបាត, គឺឲ្យអ្នកជំងឺផឹកទឹកទៀបបារាំងទុំ ១ កែវ ២ដង ក្នុង១ថ្ងៃ នៅពេលព្រឹក និងពេលរសៀល ៕
ប្រភព៖ iknow
Post Comment
No comments