សុខភាព៖ អត្ថប្រយោជន៍ផ្លែល្ហុងទាំង១១យ៉ាង
អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែល្ហុងទាំង១១យ៉ាង
ធ្លាប់ញុំាផ្លែល្ហុង តិចអត់ដឹងពីអត្ថប្រយោជន៍របស់វា! មោះស្វែងយល់ទាំងអស់គ្នា!
១- កាត់បន្ថយកូឡេស្តេរ៉ូ នៅក្នុងផ្លែល្ហុងមាន ជាតិសរសៃ ហ្វាយប៊ឺរច្រើន, មានទាំង វីតាមីន C និងសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលអាច ការពារមិនឲ្យ ឡើងជាតិ កូឡេស្តេរ៉ូល ក្នុងសរសៃឈាម ដើម្បីជៀសវាង ការគាំង បេះដូង។ អ្វីដែល កាន់តែ សំខាន់នោះ ផ្លែល្ហុងអាច កាត់បន្ថយ ជាតិខ្លាញ់ និងសារធាតុ ទ្រីគ្លីសេរី នៅក្នុងខ្លួន អ្នកកើតជំងឺ ទឹកនោមផ្អែម ទៀតផង។
២- អាចជួយសម្រកទំងន់ នៅក្នុងផ្លែល្ហុងជាមធ្យមមានផ្ទុកសារធាតុកាឡូរីប្រមាណ 120 ដូចនេះ ប្រសិនបើអ្នក ដែលកំពុង សម្រកទំងន់ កុំភ្លេចពិសារ ផ្លែល្ហុងនេះ ដែលជាផ្លៃឈើ ពោរពេញ ដោយរបប អាហារដែល មានជាតិ សរសៃហ្វាយប៊ឺរ ច្រើន អាចគ្រប់គ្រង មិនឲ្យអ្នក ញុំាឆាប់ឃ្លាន និងមិនធ្វើ ឲ្យឡើង ទំងន់នៅពេល ញុំាច្រើន។
៣- បង្កើនភាពសុំារបស់សារពាង្គកាយ ប្រព័ន្ធសុំារបស់សារពាង្គកាយ បង្កើតឡើង ជាពិសេស សំរាប់ការពារ ពីជំងឺឆ្លង ផ្សេងៗ ដើម្បីបង្កើត ភាពសុំា របស់សារពាង្គកាយ ឲ្យកាន់តែមាន ភាពរឹងមាំ អ្នកអាច បរិភោគផ្លែល្ហុង ដោយសារ នៅក្នុងផ្លែល្ហុង មានវីតាមីន C អាចធ្វើឲ្យការ លូតលាស់ ប្រព័ន្ធសុំា របស់សារពាង្គកាយ បានល្អ។
៤- ល្អសំរាប់អ្នកកើតជំងឺទឹកនោមផ្អែម សំរាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ក៏អាចពិសារ ផ្លែល្ហុង បានដែរ ដោយសារ ផ្លែល្ហុងមានជាតិ ស្ករទាប, មានវីតាមីន គ្រប់គ្រាន់ និងមាន សារជាតិរុក្ខជាតិ អាចការពារ ជំងឺបេះដូង ដូចនេះអ្នក កើតជំងឺ ទឹកនោមផ្អែម មិនបាច់ព្រួយ បារម្មណ៍ នៅពេលពិសារ ផ្លែល្ហុងនោះទេ។
៥- ល្អសំរាប់ភ្នែកអ្នក នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A និងសារជាតិ Flavonoids ដូចជា Beta-carotene, zeaxanthin, cyptoxanthin និង Lutein ដែលអាចជំនួយ ដល់សុខភាព ភ្នែករបស់មនុស្ស, ការពារ ពីការវាយប្រហារ ផ្សេងៗ ហើយវីតាមីន A នេះក៏មាន នៅក្នុង ប៉េងប៉ោះ និងការ៉ុត ផងដែរ។
៦- ប្រឆាំងការរលាកសន្លាក់ អ្នកដែលមានជំងឺរលាកសន្លាក់ត្រូវបានរកឃើញថា មានការ កាត់បន្ថយ បន្ទាប់ពីទទួលទាន ផ្លែល្ហុងច្រើន ដោយសារ ការបរិភោគ ផ្លែល្ហុង មានវីតាមីន C ល្អសំរាប់ឆ្អឹង របស់មនុស្ស ដូចនេះ ហានិភ័យ ក៏ទាបនៅពេល ដែលអ្នក បរិភោគ ផ្លែល្ហុងច្រើន។
៧- សំរួលដល់ប្រព័ន្ធរំលាយអាហារ ត្រង់ចំនុចនេះហើយ ដែលមនុស្សគ្រប់គ្នា បានយល់ដឹង ច្រើនពីមុនមក ដល់ពេលនេះ ដោយសារ នៅក្នុង ផ្លែល្ហុង មានជាតិសរសៃ ហ្វាយប៊ឺរច្រើន អាចសំរួល និងធ្វើឲ្យ ប្រព័ន្ធរំលាយ កាន់តែដំនើរការ ល្អប្រសើរ ជាងធម្មតា។
៨- ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ សំរាប់មិត្តនារីមួយចំនួនប្រហែលជាបានដឹងពីការ ញុំាផ្លែល្ហុង នៅពេលមាន រដូវអាច កាត់បន្ថយ ការឈឺចាប់បាន ដោយសារ ផ្លែល្ហុង អាចសំរួល ដល់ចលនា ឈាមរត់ នៅអំឡុងពេលស្រ្តី មានរដូវ ដូចនេះ វាក៏អាចកាត់ បន្ថយការឈឺចាប់ បានផងដែរ។
៩- ការពារភាពចាស់ មនុស្សសឹងគ្រប់គ្នា តែងតែចង់ឲ្យ ខ្លួនប្រាណ និងរូបសម្ភស្ស នៅក្មេង ជាងវ័យ ដូចនេះអ្នកគួរតែ ញុំាផ្លែល្ហុង ឲ្យបានច្រើន ដោយសារ នៅក្នុងផ្លែល្ហុង មានវីតាមីន C, វីតាមីន E និងសារជាតិ ប្រឆាំង អុកស៊ីតកម្ម អាចថែរក្សា ស្បែកឲ្យមាន សុខភាពល្អ។
១០- ធ្វើឲ្យសក់លូតលាស់បានល្អ នៅក្នុងផ្លែល្ហុងក៏មានវីតាមីន A ដែលអាច ធ្វើឲ្យការ លូតលាស់ នៃសរសៃ សក់បានល្អ, មានទំងន់ និងការពារ ការជ្រុះសក់ ផងដែរ។
១១- ជួយកាត់បន្ថយភាពស្ត្រេស បន្ទាប់ពីការធ្វើពិសោធន៍ពីសាកលវិទ្យាល័យ Alabama បានរក ឃើញថា នៅក្នុង ផ្លែល្ហុងមានផ្ទុក Vitamin C ប្រមាណ 200 mg ដែលអាចជួយ សំរួលលំហូរ នៃអរម៉ូនស្ត្រេស ដំនើរការមក ធម្មតាវិញ។ ទាំងនេះសុទ្ធតែអ្វីដែលជាអត្ថប្រយោជន៍ របស់ផ្លែល្ហុង ដូចនេះ សំរាប់មិត្ត អ្នកអាន ដែលខាន ញុំាផ្លែល្ហុង យូរគួរតែដើរ រកជាវ មកពិសារ ដើម្បីទទួល បានអត្ថប្រយោជន៍ ពិតៗ ដូចអ្វី ដែលយើងបាន រៀបរាប់ ខាងលើនេះ។
ប្រភព៖ iknow
Post Comment
No comments