សុខភាព៖ ស្លឹកម្លូព្យាបាលរោគច្រើនមុខ


ស្លឹកម្លូព្យាបាលរោគច្រើនមុខ

ស្លឹកម្លូនៅសម័យនេះអ្នកខ្លះអាចមិនស្គាល់ច្បាស់ ដូចសម័យមុនដែលគេនិយមបរិភោគជាមួយស្លាកំបោរ និង ចុក ថ្នាំជក់ជាដើម។ ទោះបីជាយ៉ាងណាយើងមិនអាចដឹងថាស្លឹកម្លូមានប្រយោជន៍បំបាត់រោគផ្សេងៗនោះទេ។ ជំនាន់ថ្មីនេះនៅមានអ្នកនិយមយកស្លឹកម្លូមកបំបាត់រផគផ្សេងៗដូចជា បំបាត់អាការៈហើម បំបាត់អាការៈឈឺពោះ បំបាត់អាការៈក្អកឈឺ-ក និងបណ្ដេញស្លេស្ម ជូយបំបាត់កន្ទូលក្រហមដែលកើតមកពីបរិស្ថានជុំវិញមិនល្អបំបាត់ រោគសើស្បែក បំបាត់រោគស្រែង ភ្លឺ ដំប៉ៅក្លាយ បូសខ្ទុះ និងកើត<<មុន>>។ ក្រៅពីនេះជនជាតិឥណ្ឌាថែមទាំងយកស្លឺកម្លូមកច្របាច់យកទឹកប្រើប្រាស់សម្រាប់បំបាយ់រោគមួយចំនួនដូចជា ថ្នាំបញ្ចុះព្រួន ថ្នាំបំបាត់ការទលលាមក ជួយឲ្យបានបាយបាន កាត់បន្ថយគ្រុន បំបាត់អាការឈឺក្បាលបណ្តេញ ​ខ្យល់ពីក្រពះ ជួយឲ្យខ្យល់ដង្ហើមស្រស់ស្រាយ ជាថ្នាំផ្សះបៅ ការពារមេរោគផ្សិតមួយចំនួនផងដែរ ក្នុងស្លឹកម្លូមានជាតិប្រេងក្រអូបប្រហើរ មានពណ៍ត្នោតលាយលឿង និង មានក្លិនប្រហើរដេលគេហៅថាប្រេងម្លូ។ តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងស្លឹកម្លួមានរួមផ្សំទៅដោយសារជាតិហ្វីណល។ក្រៅពីនេះក៍សម្បូរទៅដោយ សារជាតិ Isoeugenol chavicol eugenol ដែលអាចសម្លាប់មេរោគជួយបំបាត់អាការរមាស់ជាដើមផងដែរ៕

ប្រភព៖ pop7days.com

Post Comment