សុខភាព៖ ផ្លែឳឡឹកជារុក្ខជាតិឱសថ
ឳឡឹក ក៏ជារុក្ខជាតិឱសថ
ក្តៅខ្លួន.ស្រេកទឹក.ហើមទាច.នោមទាស់. ទឹកនោមផ្អែម.លើសឈាម. ហើមរលាកតំរងនោម. រាកមូលចេញឈាម...
លក្ខណៈធម្មជាតិៈ ជាវល្លិ័រស់បាន១រដូវ.វល្លិ័មានរោមមានដៃសំរាប់តោង។ ស្លឹកៈ ស្លឹកទោលដុះឆ្លាស់ទងពណ៌បៃតងមានឆែកជ្រៅៗគែមស្លឹក មានធ្មេញរណាធំៗ. ទងស្លឹកមានរោមច្រើន។ពណ៌លឿងចេញពី ប្រគាបស្លឹកឆែកេជា៥។ ផ្លែៈរាងមូលដូចបាល់.រាងវែង.រាងពងក្រពើ. សំបករលោងពណ៌ឆ្នូត លឿង ស បៃតងចាស់។សាច់ក្នុងផ្លែទុំពណ៌ក្រហម. ពណ៌លឿង មានគ្រាប់ច្រើន។
កន្លែងដាំដុះ គេដាំក្នុងចំការ ជាដំណាំកសិកម្ម ។ បន្តពូជដោយគ្រាប់ ។ ផ្លែប្រើប្រាស់ៈ សំបកផ្លែ ។
រសជាតិៈ ផ្លែវា ផ្អែម ធាតុត្រជាក់ ។ សមាសធាតុគីមីៈ ផ្លែវាមានជាតិ Citrullin. Caroten. Lyxopin. Mannitol មានPectine ច្រើន ។ ជាតិ Vitamine A និង Vitamine C មានតិច មាន Acid Amin១ឈ្មោះ a-amino-β (Pyrazolyl-N) Propionic acid ។ គ្រាប់មានជាតិប្រេងហើយអាចផ្លាស់ប្តូរពី 20-40% ។ ហើយមាន Acid amin(-) β-pyrazolyl-ylal-amin ។
ការព្យាបាលៈ សំបកផ្លែៈ ក្តៅខ្លួន.ស្រេកទឹក.ហើមទាច.នោមទាស់. ទឹកនោមផ្អែម.លើសឈាម. ហើមរលាកតំរងនោម. រាកមូលចេញឈាម ។
កំណត់សំគាល់ (ចាស់ៗដំណាលថា ប្ញសឪឡឹកពុល) ។
ប្រភព៖ iknow
Post Comment
No comments