សុខភាព៖ ផ្លែត្រសក់ជួយបង្ការទល់លាមក


អត្ថប្រយោជន៍ ត្រសក់ជួយបង្ការបញ្ហាទល់លាមក និងរក្សាតម្រងនោមអោយមានសុខភាពល្អ

ត្រសក់គឺជាអាហារដ៏ល្អឥតខ្ចោះមួប្រភេទដែលមានទាំងជាតិសរសៃ និងទឹក។ ដូច្នេះហើយទើបវាជួយការពាររាងកាយពីការទល់លាមក និងគ្រួសក្នុងតម្រងនោមបាន។ តាមរយៈការទទួលទានទឹកត្រសក់ អ្នកនឹងទទួលបានទាំងជាតិសរសៃ និងជាតិទឹកក្នុងពេលតែមួយ។ បើតាមការស្រាវជ្រាវបានអោយដឹងថា ភាគច្រើនជនជាតិអាមេរិកទទួលទានត្រសក់ផ្ទាប់ជាមួយអាហារបែបសាឡាតជាទៀងទាត់ ព្រោះវាជាវិធីដ៏ល្អមួយដើម្បីបង្កើនការទទួលទានជាតិសរសៃ។ ត្រសក់ក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន C, Silica, ប៉ូតាស្យូម និងម៉ាញ៉េស្យូមដែរ ហើយសុទ្ធសឹងតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់។ ត្រសក់អាចផ្តល់ជាជាតិទឹកបន្ថែម (ប្រហែល ៩៦ភាគរយ) បែបធម្មជាតិ ដូច្នេះវាពិតជាគុណភាពល្អជាងទឹកធម្មតា។ សំបករបស់ត្រសក់ផ្ទុកទៅដោយវីតាមីន A យ៉ាងច្រើន ដូច្នេះអ្នកនឹងទទួលបានជីវជាតិកាន់តែច្រើនដែរបើសិនជាទទួលទានផ្លែត្រសក់ទាំងអស់៕

ប្រភព៖ iknow

Post Comment